ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយ​ច្បាប់ខ្មែរ

ក្រមរដ្ឋប្បវេណីចាស់ឆ្នាំ១៩២០

ក្រមរដ្ឋប្បវេណីចាស់ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់បំផុតមួយដែលមិនអាចខ្វះបានក្នុងការសិក្សាស្វែងយល់អំពីខ្លឹមសារនៃបទបញ្ញត្តិដែលមានចែងក្នុងនីតិវិជ្ជមាន ពិសេសក្រមរដ្ឋប្បវេណីថ្មី តាមរយៈការសិក្សាប្រៀបធៀប ដើម្បីស្វែងយល់អំពីការវិវដ្តនៃទំនាក់ទំនងសង្គម និងបទបញ្ញត្តិច្បាប់។ ដោយយល់ឃើញពីអត្ថប្រយោជន៍ខាងលើ និងដោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃអត្ថបទច្បាប់នេះ សមាគមបានបង្កើតក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការវាយឡើងវិញទាំងស្រុងតាមអត្ថបទច្បាប់ដើម ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សមត៌កគតិយុត្តិខ្មែរ និងជួយសម្រួលដល់ការស្រាវជ្រាវរបស់សាធារណជនឲ្យកាន់តែមានភាពងាយស្រួល។

សមាគមសង្ឃឹមថា សមិទ្ធផលដ៏ស្តួចស្តើងនេះនឹងក្លាយជាជំនួយតូចមួយក្នុងការស្រាវជ្រាវរបស់ លោកអ្នក។

 

images/Cover Civil-Code-1920

ដើម្បីទទួលបានឯកសារនេះ សូមចូលទៅកាន់៖

កម្រងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា

កម្រងអនុក្រឹត្យស្តីពី

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់

ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា

“កម្រងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា” គឺជាសម្មិទ្ធផលថ្មីមួយទៀត ដែលត្រូវបានស្រាវជ្រាវ និងចងក្រងឡើង បន្ទាប់ពីសមាគមបានសិក្សាឃើញថា ជាញឹកញាប់សាធារណជន​តែងធ្វើការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននីមួយៗ ហើយសាធារណជនខ្លះនៅមានការភ័ន្តច្រឡំថាមានភាពព្រលាំ និងត្រួតគ្នានូវតួនាទី ភារកិច្ចរបស់ស្ថានប័នមួយចំនួន ដែលទាមទារឲ្យមានការស្រាវជ្រាវឲ្យបានគ្រប់គ្រាន់នូវព័ត៌មានរបស់ស្ថាប័នទាំងនោះ។ ហេតុនេះ សមាគមបានសម្រេចធ្វើការប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះឲ្យស្ថិតនៅផ្តុំគ្នា ក្នុងគោលបំណងសម្រួលដល់ការស្រាវជ្រាវ និងការស្វែងយល់របស់សាធារណជនឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ 

images/Cover Sub-Code

ដើម្បីទទួលបានឯកសារនេះសូមចូលទៅកាន់ ៖ 

កម្រងបទដ្ឋានគតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី ៣

កម្រងបទដ្ឋានគតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី ៣

អនុក្រឹត្យ​ សេចក្តីសម្រេច សារាចរ ប្រកាស

សេចក្តីណែនាំ បទបញ្ជា សេចក្តីជូនដំណឹង 

(ឆ្នាំ១៩៨៧ ដល់ ឆ្នាំ២០១៣)

ចងក្រងដោយក្រុមការងាររបស់សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ

 

images/Cover Part 3-2

images/Researchers and Editers

ដើម្បីទទួលបានឯកសារនេះ សូមចូលទៅកាន់៖ 

https://drive.google.com/file/d/0BxZDlumH_p00UkV6c0hQcDFSQUU/view

 

កម្រងបទដ្ឋានគតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី២

 

កម្រងបទដ្ឋានគតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី២

 

ព្រះរាជក្រឹត្យ (ឆ្នាំ១៩៨៧ ដល់ឆ្នាំ២០១៣)

 

អ្នកដឹងទេថា ចាប់តាំងពីឆ្នាំ១៩៨៧ មកដល់ចុងឆ្នាំ២០១៣កន្លងទៅនេះ តើមានការបន្ថយរយៈពេលទទួលរងទោស និងការលើកលែងទោសដល់ទណ្ឌិតណាខ្លះ លើបទល្មើសអ្វីខ្លះ នៅក្នុងឆ្នាំណាខ្លះ និងមានចំនួនប៉ុន្មានករណីដែរឬទេ?

ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរបស់បណ្តានិស្សិត អ្នកស្រាវជ្រាវ និងមន្ត្រីអនុវត្តច្បាប់ដែលមាន​ការចាប់​អារម្មណ៍​ទៅលើវិស័យព្រហ្មទណ្ឌ សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ បា​នស្រាវជ្រាវ និងចងក្រង “កម្រងបទដ្ឋាន​​គតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ (ឆ្នាំ១៩៨៧ ដល់ឆ្នាំ២០១៣)” ចំនួន៣ភាគ ដែលក្នុងនោះ “កម្រងបទដ្ឋាន​គតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី១ ព្រះរាជក្រម” ត្រូវបានផ្សព្វផ្សាយ​រួចរាល់​ជូនដល់​សាធារណៈជន​​ដោយឥតគិត​ថ្លៃ​នាពេល​កន្លងមក។ ជាជំហានបន្ទាប់​​ដើម្បីចូលរួមចំណែក​លើក​កម្ពស់ការស្រាវជ្រាវ សមាគម​​សូមបន្ត​ផ្សព្វផ្សាយនូវ “កម្រងបទដ្ឋានគតិយុត្តក្នុងវិស័យព្រហ្មទណ្ឌ ភាគទី២ ព្រះរាជក្រឹត្យ” ដែល​សាធារណៈជន​អាច​ទាញយក​ដោយសេរី និងឥតគិតថ្លៃនៅលើគេហទំព័ររបស់សមាគម។ សមាគមតែងតែ​សង្ឃឹម​ជានិច្ច​ថា កិច្ចខិតខំប្រឹង​ប្រែងរបស់យើងនឹងអាចក្លាយ​ជាចំណែក​តូចមួយក្នុងការអភិវឌ្ឍន៍របស់លោកអ្នក និងប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

 

images/Cover Part 2images/Researchers and Editers

 ដើម្បីទទួលបានឯកសារនេះសូមចូលទៅកាន់ ៖

https://docs.google.com/file/d/0BxZDlumH_p00ak1iZTNYdC13VDg/edit

 

 

ទំព័រ​ទី 1 ​ទាំងអស់ 47 ទំព័រ

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 21នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ88
ម្សិល​មិញ385
សប្តាហ៍នេះ3258
ខែនេះ473
សរុប589989