ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយ​ច្បាប់ខ្មែរ

វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ

“វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ” គឺជាបណ្តុំនៃបច្ចេកស័ព្ទគតិយុត្តខ្មែរ ដែលបានដកស្រង់ចេញពីបទដ្ឋានគតិយុត្តនានាដែលមានអតិ្ថភាពតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់សម័យបច្ចុប្បន្ន។ ដោយយល់ឃើញថា ដើម្បីស្វែងយល់ពីខ្លឹមសារ និងអត្ថន័យនៃបទប្បញ្ញត្តិច្បាប់ ជាបឋម ទាមទារឲ្យអ្នកស្រាវជ្រាវត្រូវយល់ឲ្យបានច្បាស់លាស់នូវបច្ចេកស័ព្ទគតិយុត្តដែលបង្កប់នៅក្នុងមាត្រា ប្រការ ឬ អត្ថបទគតិយុត្តនោះជាមុនសិន។ ប៉ុន្តែ បច្ចេកស័ព្ទគតិយុត្តមួយចំនួនត្រូវបានកំណត់និយមន័យនៅក្នុងបទដ្ឋានគតិយុត្តលើសពីមួយ ហើយកន្លងមកនិយមន័យនៃបច្ចេកស័ព្ទគតិយុត្តទាំងនោះមិនធ្លាប់ត្រូវបានប្រមូលផ្តុំ និងចងក្រងឲ្យនៅផ្តុំគ្នានៅក្នុងឯកសារណាមួយនោះទេ។ ក្នុងក្របខ័ណ្ឌនៃការប្រៀបធៀប ការសិក្សាស្វែងយល់ពីការវិវដ្តនៃកម្មវត្ថុនៃការស្រាវជ្រាវនឹងជួយឲ្យអ្នកស្រាវជ្រាវអាចយល់កាន់តែច្បាស់ និងមានភាពជឿជាក់លើការស្រាវជ្រាវរបស់ខ្លួន។ ដោយមើលឃើញពីអត្ថប្រយោជន៍ខាងលើនេះ និងដើម្បីចូលរួមលើកស្ទួយ និងអភិរក្សមត៌កគតិយុត្តខ្មែរ ព្រមទាំងដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស សមាគម បានធ្វើបច្ចុប្បន្នភាពលើ “វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ” ដើម្បីបោះពុម្ពផ្សាយជាលើកទី២ ជូនដល់សាធារណៈជន។

សមាគមតែងតែសង្ឃឹមជានិច្ចថា ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំនឹងអាចក្លាយជាចំណែកតូចមួយក្នុងការរីកចម្រើនរបស់លោកអ្នក។

បញ្ជាក់ ៖ បច្ចុប្បន្ន "វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តិខ្មែរ" មានលក់នៅលើទីផ្សារហើយ។ ដើម្បីទំនាក់ទំនងទិញ សូមទាក់ទងទៅកាន់ “អ៊ី បូរ៉ា សុភាវត្តី” (០១២ ៣០០ ៧៨៤/០៧៧ ៦៤៦ ៨៤៦/០៩៦ ៨២៥ ៣២ ២៣)

13091935 1012610138822707 6183672265025885916 n

ទិវាវិជ្ជាជីវៈច្បាប់

សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ជាពិសេស សិស្ស និស្សិត ដែលបាន ឬ កំពុងសិក្សាជំនាញច្បាប់ទាំងអស់មេត្តាជ្រាបថា សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ រួមសហការជាមួយសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានរៀបចំឲ្យមាន “ទិវាវិជ្ជាជីវៈច្បាប់” ឬ “Legal Career Day” ជាលើកដំបូង នៅកាលបរិច្ឆេទ និងទីតាំងដូចមានកំណត់ក្នុងលិខិតជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោម។ សាធារណៈជនដែលមានការចាប់អារម្មណ៍ សូមធ្វើការចុះឈ្មោះឲ្យបានមុន ម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ជាកំហិត ។ សេចក្តីលម្អិតសូមអានលិខិតជូនដំណឹងខាងក្រោម៖

 

អាចចុះឈ្មោះនៅទីនេះ
----------

https://docs.google.com/forms/d/1EdThOEVhWMP6kegkFv-GtbCUX5YS2Py_bdNpFLd8esQ/viewform?c=0&w=1&usp=send_form

ក្រមរដ្ឋប្បវេណីចាស់ឆ្នាំ១៩២០

ក្រមរដ្ឋប្បវេណីចាស់ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩២០ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់បំផុតមួយដែលមិនអាចខ្វះបានក្នុងការសិក្សាស្វែងយល់អំពីខ្លឹមសារនៃបទបញ្ញត្តិដែលមានចែងក្នុងនីតិវិជ្ជមាន ពិសេសក្រមរដ្ឋប្បវេណីថ្មី តាមរយៈការសិក្សាប្រៀបធៀប ដើម្បីស្វែងយល់អំពីការវិវដ្តនៃទំនាក់ទំនងសង្គម និងបទបញ្ញត្តិច្បាប់។ ដោយយល់ឃើញពីអត្ថប្រយោជន៍ខាងលើ និងដោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃអត្ថបទច្បាប់នេះ សមាគមបានបង្កើតក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការវាយឡើងវិញទាំងស្រុងតាមអត្ថបទច្បាប់ដើម ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សមត៌កគតិយុត្តិខ្មែរ និងជួយសម្រួលដល់ការស្រាវជ្រាវរបស់សាធារណជនឲ្យកាន់តែមានភាពងាយស្រួល។

សមាគមសង្ឃឹមថា សមិទ្ធផលដ៏ស្តួចស្តើងនេះនឹងក្លាយជាជំនួយតូចមួយក្នុងការស្រាវជ្រាវរបស់ លោកអ្នក។

 

images/Cover Civil-Code-1920

ដើម្បីទទួលបានឯកសារនេះ សូមចូលទៅកាន់៖

កម្រងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា

កម្រងអនុក្រឹត្យស្តីពី

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់

ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា

“កម្រងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា” គឺជាសម្មិទ្ធផលថ្មីមួយទៀត ដែលត្រូវបានស្រាវជ្រាវ និងចងក្រងឡើង បន្ទាប់ពីសមាគមបានសិក្សាឃើញថា ជាញឹកញាប់សាធារណជន​តែងធ្វើការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាននីមួយៗ ហើយសាធារណជនខ្លះនៅមានការភ័ន្តច្រឡំថាមានភាពព្រលាំ និងត្រួតគ្នានូវតួនាទី ភារកិច្ចរបស់ស្ថានប័នមួយចំនួន ដែលទាមទារឲ្យមានការស្រាវជ្រាវឲ្យបានគ្រប់គ្រាន់នូវព័ត៌មានរបស់ស្ថាប័នទាំងនោះ។ ហេតុនេះ សមាគមបានសម្រេចធ្វើការប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តទាំងនោះឲ្យស្ថិតនៅផ្តុំគ្នា ក្នុងគោលបំណងសម្រួលដល់ការស្រាវជ្រាវ និងការស្វែងយល់របស់សាធារណជនឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ 

images/Cover Sub-Code

ដើម្បីទទួលបានឯកសារនេះសូមចូលទៅកាន់ ៖ 

ទំព័រ​ទី 1 ​ទាំងអស់ 47 ទំព័រ

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 54នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ190
ម្សិល​មិញ178
សប្តាហ៍នេះ511
ខែនេះ3395
សរុប1046992