ក្រុមការងារស្រាវជ្រាវ និង ផ្សព្វផ្សាយច្បាប់ខ្មែរ (http://www.khmerlaws.com) មានកិត្តិយស សូមគោរព ថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានឧបត្ថម្ភក្រុមការងារយើងខ្ញុំជាទឹកប្រាក់ចំនួន ២,០០០,០០០ (ពីរលាន)រៀល ដើម្បីបន្ដការស្រាវជ្រាវ និង ផ្សព្វផ្សាយបទដ្ឋានគតិយុត្ដខ្មែរដល់សាធារណជនទូទៅ ។
ក្រុមការងារយើងខ្ញុំ សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ដែលបានយកចិត្តទុកដាក់ និង លើកទឹកចិត្ដដល់សកម្មភាពក្រុមការងារយើងខ្ញុំ។
ជាចុងក្រោយ ក្រុមការងារស្រាវជ្រាវ និង ផ្សព្វផ្សាយច្បាប់ខ្មែរ សូមគោរពជូនពរដល់ឯកឧត្តម មេត្តាជួបតែពុទ្ធពរ ទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូម ឯកឧត្តម មេត្តាទទួលនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
យើងមាន ភ្ញៀវ 47នាក់ និង សមាជិកម្នាក់ លើបណ្ដាញ