ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយ​ច្បាប់ខ្មែរ

វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ

“វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ” គឺជាបណ្តុំនៃបច្ចេកស័ព្ទគតិយុត្តខ្មែរ ដែលបានដកស្រង់ចេញពីបទដ្ឋានគតិយុត្តនានាដែលមានអតិ្ថភាពតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់សម័យបច្ចុប្បន្ន។ ដោយយល់ឃើញថា ដើម្បីស្វែងយល់ពីខ្លឹមសារ និងអត្ថន័យនៃបទប្បញ្ញត្តិច្បាប់ ជាបឋម ទាមទារឲ្យអ្នកស្រាវជ្រាវត្រូវយល់ឲ្យបានច្បាស់លាស់នូវបច្ចេកស័ព្ទគតិយុត្តដែលបង្កប់នៅក្នុងមាត្រា ប្រការ ឬ អត្ថបទគតិយុត្តនោះជាមុនសិន។ ប៉ុន្តែ បច្ចេកស័ព្ទគតិយុត្តមួយចំនួនត្រូវបានកំណត់និយមន័យនៅក្នុងបទដ្ឋានគតិយុត្តលើសពីមួយ ហើយកន្លងមកនិយមន័យនៃបច្ចេកស័ព្ទគតិយុត្តទាំងនោះមិនធ្លាប់ត្រូវបានប្រមូលផ្តុំ និងចងក្រងឲ្យនៅផ្តុំគ្នានៅក្នុងឯកសារណាមួយនោះទេ។ ក្នុងក្របខ័ណ្ឌនៃការប្រៀបធៀប ការសិក្សាស្វែងយល់ពីការវិវដ្តនៃកម្មវត្ថុនៃការស្រាវជ្រាវនឹងជួយឲ្យអ្នកស្រាវជ្រាវអាចយល់កាន់តែច្បាស់ និងមានភាពជឿជាក់លើការស្រាវជ្រាវរបស់ខ្លួន។ ដោយមើលឃើញពីអត្ថប្រយោជន៍ខាងលើនេះ និងដើម្បីចូលរួមលើកស្ទួយ និងអភិរក្សមត៌កគតិយុត្តខ្មែរ ព្រមទាំងដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស សមាគម បានធ្វើបច្ចុប្បន្នភាពលើ “វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តខ្មែរ” ដើម្បីបោះពុម្ពផ្សាយជាលើកទី២ ជូនដល់សាធារណៈជន។

សមាគមតែងតែសង្ឃឹមជានិច្ចថា ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំនឹងអាចក្លាយជាចំណែកតូចមួយក្នុងការរីកចម្រើនរបស់លោកអ្នក។

បញ្ជាក់ ៖ បច្ចុប្បន្ន "វចនានុក្រមច្បាប់តាមបទដ្ឋានគតិយុត្តិខ្មែរ" មានលក់នៅលើទីផ្សារហើយ។ ដើម្បីទំនាក់ទំនងទិញ សូមទាក់ទងទៅកាន់ “អ៊ី បូរ៉ា សុភាវត្តី” (០១២ ៣០០ ៧៨៤/០៧៧ ៦៤៦ ៨៤៦/០៩៦ ៨២៥ ៣២ ២៣)

13091935 1012610138822707 6183672265025885916 n

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 81នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ16
ម្សិល​មិញ228
សប្តាហ៍នេះ803
ខែនេះ6678
សរុប887294