ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

អំពីយើង

 

អំពីគេហទំព័រ www.khmerlaws.com

អំពីយើង

    សង្គ្រាម​​គឺ​ជា​មូល​​ហេតុ​​ចម្បង​​ដែល​​ធ្វើ​​ឲ្យ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​រង​ការ​​ខ្ទេច​ខ្ទាំ។​​ រាល់​​ឯក​​សារ​​​សំខាន់​ៗ ​​ត្រូវ​បាន​បំផ្លាញ​ចោល​គ្មាន​សល់ ពិសេស គឺ ឯកសារ​ច្បាប់តែម្ដង។ ការសិក្សាស្រាវជ្រាវសម្រាប់មនុស្សជំនាន់ថ្មី អំពី​របបគតិ​យុត្ដ​​កម្ពុជា​ពី​អតីត​កាល​ ពិត​​ជា​មិន​មែន​ជា​​រឿង​​ងាយ​​ស្រួល​​ប៉ុន្មាន​​ឡើយ​ នោះ​ក៏ព្រោះ​​ថា គេ​ពិបាក​​​នឹង​​ស្វែង​​រកឯក​សារ​​យោង​ណាស់។ ​ដោយ​មើល​ឃើញ​អំពី​ផលវិបាក​ទាំងនេះ​ ព្រម​ទាំង​ចង់​បន្ដ​រក្សា​​ឯកសារ​​គតិយុត្ដ​​​ដែល​មាន​ក្នុង​ពេល​​បច្ចុប្បន្ន​ផង ទើប​​ក្រុម​ការងារ​ស្រាវ​ជ្រាវ​មួយ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​​ស្រាវជ្រាវ ចងក្រង ប្រមូលផ្ដុំ នូវរាល់​ឯកសារ​​គតិ​យុត្ដ​​ដែលបាន​បាត់បង់ និង​ ឯកសារ​ដែល​មាន​​ស្រាប់​​ទុក​ជា​​ប្រយោជន៍​​សង្គម​ជាតិ​ខ្មែរ និង​បង្ក​លក្ខណៈ​​ងាយ​​ស្រួល​​ដល់​អ្នក​​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ទៀត។

            ក្រុម​ការងារស្រាវជ្រាវ​នេះ យើង​បានផ្ដល់​ឈ្មោះឲ្យថា​ “ក្រុម​ស្រាវជ្រាវ​ឯកសារគតិយុត្ដ​ ខ្មែរ” ឬ ហៅ​​កាត់​យ៉ាង​​ខ្លីសាមញ្ញ​ថា “ ក្រុម​ការងារ ខ្មែរឡស៍ដតខុម” ដែលបានបង្កើត​ឡើងក្នុងឆ្នាំ ២០០៧ និង បាន​បង្ហោះ​​គេហ​ទំព័​រ​របស់ខ្លួននាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១១ ។ បេសសកម្ម​ចម្បង ​ ប្រមូល​​ចងក្រង​​ឯកសារ​​​គតិ​យុត្ដ​​ ជី​ក​កកាយ​​​ឯកសារ​គតិយុត្ដ​​ទាំង​ឡាយ​ដែល​បាន​បាត់បង់ គ្មានដំណឹង​ ព្រម​​ទាំង​​ចង​​ក្រង​ឯក​សារ​​​គតិ​យុត្ដ​​​ថ្មីៗ ជា​​បណ្ដុំ​​​ឯកសារ​​ដែល​មាន​បែប​ផែន​​ត្រឹមត្​រូវ​ទៅ​​តាម​​ផ្នែក​នៃ​ឯកសារ​ទាំង​នោះ។

            ឯកសារ​គតិយុត្ដ​ទាំងអស់​ដែលស្រាវជ្រាវ​បាន នឹង​​ត្រូវ​ផ្សព្វផ្សាយ​​ជាសាធារណៈ​​ដល់​​សាធារណ​ជន​​ទូទៅ​ដោយមិន​​គិតថ្លៃ តាមរយៈគេហទំព័រ​របស់ក្រុមការងារ ខ្មែរ​ឡស៍ដតខុម គឺ www.khmerlaws.com ព្រម​​ទាំង​​មធ្យោ​បាយ​​អេឡិច​ត្រូនិច​​ផ្សេង​ទៀត​​ដែល​ក្រុម​ការងារ​នឹង​បង្កើត​ជាជំហ៊ានៗ​​នាពេល​​អនាគត។​

            បើទោះបីជា រាល់ឯកសារគតិយុត្ដទាំងអស់ដែលស្រាវជ្រាវបាន ត្រូវ​​បាន​ចែក​ជូន​​ដល់​​សាធារណ​ជន​​ដោយ​មិន​​គិត​ថ្លៃ​ក៏ដោយ ក៏ការខិតខំ​នេះ​ គឺ​ជា​ឆន្ទៈ​របស់​ក្រុម​ការងារ​ដែល​មាន​បំណង​ធ្វើ​សម្រាប់​សង្គម​របស់ខ្លួន ព្រម​ទាំង​​បង្ក​​លក្ខណៈ​​ងាយ​​ស្រួល​​ដល់​អ្នក​ស្រាវ​​ជ្រាវ​​ផ្សេង​​ទៀត ពិសេស​គឺសិស្ស និស្សិត ដែលគ្មាន​​លទ្ធភាព​​​ក្នុង​​ការ​រក​​ប្រភព​ឯកសារ​គតិយុត្ដនៅខាងក្រៅ។

            ការជួយផ្ដល់​​កម្លាំង​ចិត្ដ ការ​​ឧបត្ថម្ភ​​ពី​​សំណាក់​​សប្បុ​រសជន​​ទាំង​នៅ​ក្នុង​ក្រុម​ការងារ ​ក៏ដូចជា​សប្បុរស​ជន​​ពី​ខាងក្រៅ គឺជា​កម្លាំង​ចលករ​ដ៏មហិមារ​ដែល​ផ្ដល់​ដល់​ក្រុម​ការងារ​យើង​ក្នុង​ការ​បន្ដ​ស្រាវ​ជ្រាវ​រុករក​ ចង​ក្រង​ឯក​សារ​​គតិយុត្ដ​ទាំង​នោះ​ឲ្យនៅ​បន្ដ​មាន​អត្ថិភាព​តទៅ​មុខទៀត។

            ការជួយជ្រោមជ្រែងរបស់លោកអ្នក គឺជាកម្លាំងចិត្ដ និង​ជា​កត្ដា​លិករ​ឲ្យ​បេស​កកម្ម​របស់​យើង​​មាន​​ជីវិត​ក្នុងការ​បម្រើ​សង្គម​កម្ពុជា ដ៏បវរ​រុងរឿង​របស់យើង៕

១-​ ចក្ខុវិស័យ

            សាធារណជនទូទៅ មន្រ្ដីរាជការ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី អ្នកស្រាវ​​ជ្រាវទូទៅ សិស្ស និស្សិត អាចទទួលបានច្បាប់គ្រប់គ្នាដោយឥតគិតថ្លៃ ។ 

២-​ គោលបំណង

            សម្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុង​ការ​ស្វែង​រក​ឯកសារ​ច្បាប់ ទុក​ជា​ឯកសារ​គតិយុត្ដ​ប្រវត្ដិ​សាស្រ្ដ ចូល​រួម​ជួយ​សង្គម និង បង្កើត​ស្នាដៃថ្មី ។

៣-​ បេសកកម្មស្រាវជ្រាវ

ស្រាវជ្រាវ ចងក្រង ប្រមូលផ្ដុំ រាល់បទដ្ឋាន​គតិយុត្ដ​ជាតិ​ដែល​បាត់បង់ និងមាន​ស្រាប់, ​បទដ្ឋាន​គតិ​​យុត្ដ​អន្ដរជាតិ​​ដែល​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​​ផ្ដល់​សច្ចាប័ន ព្រម​ទាំង​បង្កើត​ឯកសារ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ ទុក​​សម្រាប់​​​​​ជា​ប្រយោជន៍​​សម្រាប់​​សង្គម​កម្ពុជា។

ក្រុម​ការងារ khmerlaws.comស្រាវជ្រាវ និងប្រមូល​ចងក្រង​លើ​កម្មវត្ថុ​សំខាន់ៗ​ដូចខាងក្រោម៖

           ក- ចងក្រងបទដ្ឋានគតិយុត្ដជាតិ

·         ចងក្រងច្បាប់(ក្នុងន័យទូលាយ) តាមវិស័យ

·         ចងក្រងច្បាប់(ក្នុងន័យទូលាយ) តាមសម័យកាល

·         ប្រមូលផ្ដុំច្បាប់ ចងក្រងតាមនីតិកាលរដ្ឋសភា

·         ប្រមូលផ្ដុំ និង ចងក្រងរដ្ឋកិច្ច និង រាជកិច្ច

·         ចងក្រង ឯកសារ យុទ្ធសាស្រ្ដ និង គោលនយោបាយរបស់​រាជរដ្ឋាភិបាល

·         ប្រមូលផ្ដុំសំណុំ​ច្បាប់ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ​នីមួយៗ 

ខ-​ ចងក្រងបទដ្ឋានគតិយុត្ដិអន្ដរជាតិ

 

·         ច្បាប់ដែលព្រះរាជាណចក្រកម្ពុជាបានផ្ដល់សច្ចាប័ន

·         ឯកសារគតិយុត្ដអាស៊ាន

·         បទដ្ឋានគតិយុត្ដិដែលត្រូវបានអនុមត្ដិដោយអង្គការសហប្រជាជាតិ

·         យុត្ដសាស្រ្ដតុលាការអន្ដរជាតិ

·         សន្ធិសញ្ញា កតិការសញ្ញា កិច្ចព្រមព្រៀងអន្ដរជាតិសំខាន់ៗ​

គ-​ ចងក្រងព័ត៌មានដែលទាក់ទងនឹង

·         ស្ថាប័នជាតិ

·         អង្គការសង្គមស៊ីវិលក្នុងស្រុក និង អង្គការអន្ដរជាតិ

·         ស្ថានទូតក្នុងព្រះរាជាណាចក្រកម្ពុជា

·         កម្រងសេវាសាធាណៈ

ឃ-​ នវកម្ម

·         វចនានុក្រមពាក្យច្បាប់ “ខ្មែរ-ខ្មែរ” ឬ “​វចនានុក្រមច្បាប់​តាម​បទដ្ឋានគតិយុត្ដខ្មែរ”

·         វចនានុក្រមពាក្យច្បាប់ “អង់គ្លេស-ខ្មែរ”

·         ចងក្រងរាល់ឯកសារសារណារបស់​និស្សិតច្បាប់, ទំនាក់ទំនងអន្ដរជាតិ, វិទ្យាសាស្រ្ដនយោ​បាយ ។ល។

·         ប្រមូលផ្ដុំឯកសារស្នាដៃនិពន្ធថ្មីៗសាស្រ្ដាចារ្យ និង និស្សិត​

·         វចនានុក្រមរាជកិច្ច

៤-​ ក្រុមការងារ khmerlaws.com

           ក.​ សមាជិកស្ថាបនិក

          គេហទំព័រ khmerlaws.comបានចាប់ផ្ដើមបង្កើតដំបូងដោយស្ថាបនិក ៥ រូប រួមមាន៖

ល.រ

ស្ថាបនិក

ទំនាក់ទំនង

០១

លោក ប៉ែន ពេជ្រដារ៉ូ

០១២ ៥១៤ ៤១៤ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

០២

លោក ស៊ុន លៀងហេង

០១២ ៨៨៤ ១៤២ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

០៣

លោក គង់ តាំងម៉េង

០១៧ ៥៥៥ ៣៩០ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

០៤

លោក ឡូត ផារី

០១២ ៧៩១ ១៤៣ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

០៥

លោក ហាក់ សុភារិទ្ធិ

០១៧ ៣២៣ ៥២៣ ឬ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ខ.​ សមាជិកជាន់ខ្ពស់

            ក្រៅពីសមាជិកស្ថាបនិក សមាជិកជាន់ខ្ពស់ គឺជាសមាជិក​ដែល​បាន​ចូលរួម​​ដឹកនាំ​គេហទំព័រ​ khmerlaws.com ឲ្យ​មាន​ដំណើរ​ការ​កាន់​តែប្រសើរ។ សមាជិក​ជាន់​ខ្ពស់​រួមមាន៖

ល.រ

សមាជិកជាន់ខ្ពស់

ទំនាក់ទំនង

០១

លោក កៅ សីហា

(០១៦ ០៨៩ ០៩៩) ៦៣ ០៧ ៦៤

០២

លោក ចាន់ នឿន

០១៧​ ៥៤៤ ១៩៦

០៣

លោក មាស សម្បត្តិ

០៨៩ ៩៣៣ ៣៩៧

គ.​ សមាជិកសកម្ម

សមាជិកសកម្ម គឺ​ជាសមាជិកដែល​បាន​ចូល​រួម​យ៉ាង​មមាញឹក​ក្នុង​សកម្មភាព​​ស្រាវ​ជ្រាវ​ច្បាប់ និង​ឯក​​សារ​​​​ពាក់​ព័ន្ធ។​ សមាស​ភាព​នៃ​សមាជិក​សកម្ម ត្រូវ​បាន​ជ្រើស​រើស​ជា​ពិសេស​ពី​ក្នុង​ចំណោម​និស្សិត​​ឆ្នើម​ ដែល​​ក្នុង​​នោះ​រួមមាន៖

ល.រ

សមាជិកសកម្ម

ភេទ

ទំនាក់ទំនង

០១

ហេង ចាន់រី

០១១ ៣២២ ៩១១

០២

ថា សុភ័ក្រ្ដ

០៨៩ ៥៨៧ ៦៧៧

០៣

គី ពិសិដ្ឋ

 

០៤

ឃឹម តុងខួង  

០៥

ថៃ បញ្ញា

០៩២ ៣២០ ៣២១

០៦

យ៉ិល មិនា

០៩២ ៣៥២ ១៤៦

០៧

ឡាយ សុចិន្ដា

០៨៩ ៤០៧ ៤០៤

០៨

លី ហ្គេច

០៩៩ ៩៣៩ ៤៥៥

០៩

មាយ លីផេង

០៩៧ ៦៦៦៦ ២៦៥

១០

ស រិទ្ធិ

០១៧ ៦០៦ ៨៧២

១១

ម៉ាង ណុល

០១៥ ៣៨៨ ២៨៩

១២

វៃ រចនា

០៩៧ ៩៩៦១ ៧២៦

១៣

អាត ច័ន្ទដារា

០៨១ ៩៧៩ ៨៧៨

១៤

យិន រុន

០១៦ ៨៤៨ ៤៦៤

១៥

ជួន សេដ្ឋសម្ផស្ស

   

១៦

សៅ ដឺលុច

០៩២ ៨០៧ ៧៤០

១៧

លឿម ចន្ថា

០១៥ ៦៣០ ៧៦៤

១៨ អូន តុលា  
១៩ សាន់ ម៉ាន់  
២០ ហេង សុភាព  
២១ សាន សុជាតា  
២២ អ៊ុច ចំរើន  
       

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 110នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ16
ម្សិល​មិញ228
សប្តាហ៍នេះ803
ខែនេះ6678
សរុប887294