ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

ការបង្កើតសមាគម

សមាគម​ស្រាវជ្រាវ​ និងផ្សព្វផ្សាយ​ច្បាប់​ខ្មែរ” មាន​ប្រភព​ដំបូង​ក្រោម​រូប​រាង​ជាក្រុមមួយ​ដែល​ឲ្យឈ្មោះថា “ក្រុម​ស្រាវ​ជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ” ដែលត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ២០០៧ ដែលមាន​សមាជិក​ស្ថាបនិកចំនួន ០៥ រូប រួមមាន លោក ស៊ុន លៀងហេង លោក គង់ តាំងម៉េង លោក ឡូត ផារី លោក ប៉ែន ពេជ្រ​ដារ៉ូ​ និង លោក ហាក់ សុភារិទ្ធ ក្នុង​គោល​បំណង​បង្កើត​ជា​គេហទំព័រ​ច្បាប់ (http://​www.khmerlaws.​​org) ដែលប្រមូលផ្តុំចងក្រងនូវៈ

  • ឯកសារច្បាប់ដែលរួមមានៈ

® ឯកសារច្បាប់តាមសម័យកាល៖ ពីសម័យអណានិគមនិយមបារាំង រហូត​​មក​ដល់​បច្ចុប្បន្ន :(http://khmerlaws.org/index.php/national-legal-nome/category/2-legal-framwork-by-period.html)

® ឯកសារច្បាប់តាមឆ្នាំ (http:​//​khmer​laws.​org/​index.​php​/byyear​/law.​html​)

® ឯកសារច្បាប់តាមវិស័យសំខាន់ៗ : (http://khmerlaws.​org/​index.​php/​section.html)

®   ឯកសារច្បាប់តាមនីកាលនៃរដ្ឋសភា : (http://khmerlaws.​org/​index.​php/​legislature.html)

®  លិខិតបទដ្ឋានគតិយុត្តអន្តរជាតិ : (http://khmerlaws.org/​index.php/​international-​legal-frame​​work.html)

® វចនានុក្រមច្បាប់ ៖ ប្រមូលផ្តុំចងក្រងនូវ​និយមន័យ​នៃ​ពាក្យ​បច្ចេក​ទេស​​ច្បាប់ ទៅតាមលិខិត​បទ​ដ្ឋាន​គតិយុត្តផ្សេងៗ ដើម្បី​ដាក់​ឲ្យ​សាធារ​ណៈជនប្រើប្រាស់នៅលើគេហទំព័រ និង កម្មវិធី​កុំព្យូទ័រ​​រួម​ទាំង​​សៀវ​ភៅផង​ដែរ ។

  • រដ្ឋកិច្ច និង រាជកិច្ច ៖ ប្រមូលផ្តុំចងក្រងនូវកម្រងរដ្ឋកិច្ច និង រាជកិច្ច ទាំង​ឡាយ​​​ដើម្បីដាក់ឲ្យ​សាធារណៈ​ជ​​ន​ប្រើប្រាស់នៅលើគេហទំព័រ  
  • ស្នាដៃនិពន្ធផ្នែកច្បាប់ ៖ ប្រមូលផ្តុំចងក្រងនូវ កិច្ចការស្រាវជ្រាវផ្នែកច្បាប់ សារ​ណាច្បាប់ និក្ខេបទ​​ថ្នាក់អនុបណ្ឌិត និក្ខេបបទថ្នាក់បណ្ឌិត រួម​ទាំង​ស្នាដៃ​និពន្ធ​ផ្សេងៗដែលពាក់ព័ន្ធនឹងច្បាប់ ដើម្បីដាក់ឲ្យ​សាធារណៈ​ជន​ប្រើ​ប្រាស់​នៅ​លើគេហទំព័រ។​
  • យុទ្ធសាស្រ្ត និងគោលនយោបាយរាជរដ្ឋាភិបាល ក្រមសីលធម៌​វិជ្ជាជីវៈផ្​សេងៗ​ (ក្រមសីលធម៌មេធាវី ក្រមសីលធម៌​គ្រូពេទ្យ ក្រមសីលធម៌​គ្រូ​បង្រៀន​ជាដើម  សេចក្តី​ព្រាង​ច្បាប់ ដើម្បី​ដាក់​ឲ្យ​សា​ធារណៈជន​ប្រើប្រាស់​លើ​គេហ​ទំព័រ​ ។
  • និងចងក្រងនូវកម្រងគេហទំព័ររបស់ក្រសួងស្ថាប័នផ្សេងៗ ។​

នៅចន្លោះឆ្នាំ ២០០៧ រហូត ដល់ឆ្នាំ ២០១១ សមាជិកនៃក្រុមស្រាវជ្រាវ និង ផ្សព្វផ្សាយច្បាប់ខ្មែរ បាន​អនុវត្ត​នូវតួនាទី​របស់ខ្លួន​ក្នុងការ​ស្រាវជ្រាវ​នូវរាល់​ឯកសារ​ដែល​ជាកម្មវត្ថុនៃការបង្កើត ក៏ជាដូចជា​ខិតខំប្រមូល​ផ្តុំនូវរាល់ឯកសារច្បាប់នានា ទើប​គេហទំព័រច្បាប់នេះ (http://www.khmerlaws.org) ត្រូវបានបង្ហោះជាផ្លូវការ និង លើក​ដំបូង​នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១១ ។ លើសពីនេះទៅទៀតនោះ ក្រៅ​ពី​ការ​ស្រាវជ្រាវ​នូវឯកសារច្បាប់ដើម្បី​ដាក់នៅ​លើ​គេហទំព័រ ក្រុមស្រាវជ្រាវ និង ផ្សព្វផ្សាយ​ច្បាប់ខ្មែរ ក៏បានស្រាវជ្រាវ និង ចងក្រងនូវកម្រង​អត្ថន័យ​នៃបច្ចេក​ទេស​ច្បាប់ ដោយដកស្រង់​ចេញពីបណ្តា​លិខិតបទដ្ឋាន​គតិយុត្ត​នានានៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រហូតដល់បង្កើតបានជា វចនានុក្រមច្បាប់ ដែលត្រូវបានបំលែងជា កម្ម​វិធី​កុំព្យូទ័រ (Software) និងដាក់ឱ្យប្រើប្រាស់នៅលើគេហទំព័រ http://​khmerlaws.​org/​index.php/cambodian-legal-dictionary.html ក្រោមឈ្មោះថា “វចនានុក្រម​ច្បាប់​​​​តាម​បទដ្ឋានគតិយុត្តខ្មែរ” ។ វចនានុក្រមនេះ ត្រូវបាន​បោះផ្​សាយ​ជា​លើក​ដំបូង​ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០១១។

ដោយសារតែសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយខ្មែរ ចេះតែ​មានការ​រីក​ចម្រើន​ ​និងពង្រីកវិសាលភាព​នៃការស្រាវជ្រាវ ក៏ដូចជាមានការ​ពង្រីក​នូវកម្មវត្ថុ​របស់​ខ្លួនផងដែរនោះ ក្រុមស្រាវជ្រាវ និង ផ្សព្វផ្សាយច្បាប់ខ្មែរ ក៏បានវិវឌ្ឍន៍ និងបំ​លែង​ខ្លួនជានីតិបុគ្គល ដែលទទួលបាននីតិបុគ្គលិកលក្ខណៈពីក្រសួងមហាផ្ទៃ តាម​រយៈ​លិខិត​លេខ ១៧៤៤ សជណ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ របស់ក្​រសួង​មហាផ្ទៃ​ ស្តីពីការយល់​ព្រម​ចុះ​បញ្ជី​សមាគម​ស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ នៅក្រសួងមហាផ្ទៃ ដែលមានលោក ស៊ុន លៀងហេង ជាប្រធានសមាគម រួម​ជាមួយ​នឹងលោក គង់ តាំងម៉េង និង លោក ប៉ែន ពេជ្រដារ៉ូ ជាអនុប្រធានសមាគម។

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 93នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ19
ម្សិល​មិញ590
សប្តាហ៍នេះ3113
ខែនេះ9844
សរុប923905