ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

អារម្ភកថា

ការសិក្សា​របស់​សិស្ស និស្សិតម្នាក់ៗ តែងតែ​ជួប​នៅ​ឧបសគ្គ​គ្រប់ពេលវេលា និង​ទីកន្លែង ដូចជា​ខ្ញុំ និង​ក្រុមការងារ​របស់​យើងខ្ញុំ​ស្រាប់​សុទ្ធ​ជួប​នៅ​ឧបសគ្គ​ប្រហាក់ប្រហែលគ្នា​ដែរ។ ដោយ​ក្នុង​ដំណើរការ​រៀនសូត្រ​នេះ​កង្វះ​ឯកសារ គឺជា​រឿង​ចម្បង​ខ្លាំង​ដែល​ពិបាក​នឹង​ដោះស្រាយ​ដោយ​ឯកសារ​ផ្នែក​ច្បាប់​ក្រៅពី​ដឹងថា​មាននៅ​ខាងក្រោយ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ខ្ញុំបាទ​មិនដឹងថា​មាន​លក់​នៅ​ទីកន្លែង​ណា​ផ្សេង​ពីនេះ​ទេ។ ហេតុអ្វី​បានជា​ឯក​ច្បាប់​ដែលជា​ឯកសារ​សម្រាប់​ផ្សព្វផ្សាយ​ជូន​ប្រជារាស្ត្រ ក្នុង​គោលបំណង​ពង្រីក​ចំណេះដឹង និង​អប់រំ មានការ​ពិបាក​ស្វែងរក​យ៉ាងនេះ ?

ការសិក្សា​ស្រាវជ្រាវ​ឯកសារ​ច្បាប់​នៅលើ​គេហទំព័រ www.khmerlaws.com គឺមាន​គោលបំណង ចែករំលែក​ចំណេះដឹង និង​ចែកចាយ​ឯកសារ​ច្បាប់​ដល់ សិស្ស និស្សិត កំពុង​សិក្សា ដែលមាន​ការខ្វះខាត​ឯកសារ និង​ពិបាក​ក្នុងការ​ស្វែងរក​ឯកសា​រផ្សេងៗ នេះ​ជា​គោលបំណង​ក្នុងការ​បង្កើត​គេហទំព័រ​នេះ​ឡើង។ ហើយ​ការប្រមូលផ្តុំ និង​ចងក្រង​ឯកសារ ដែលជា​គំនិត​ផ្តួចផ្តើម​ពី​លោក ស៊ុន លៀង​ហេង,លោក គង់ តាំង​ម៉េង,និងលោក ឡូត ផា​រី ដែលជា​និស្សិត​ច្បាប់​ជួប​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ នេះ​ជា​ដំណើរការ​ដំបូង​ដើម្បី​ឆ្ពោះ​មកដល់​ពេលបច្ចុប្បន្ន ។ ហើយ​បន្ទាប់មក​ក៏បាន​ជួប​ជាមួយ​លោក ប៉ែន ពេជ្រ​ដា​រ៉ូនិង​លោក ហាក់ សុភា​រិ​ទ្ធិដែល​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ធ្លាប់មាន​បទពិសោធន៍​ផ្នែក​រចនា​គេហទំព័រ​ស្រាប់ យើង​ក៏មាន​គំនិត​ដូចគ្នានេះដែរ ដែលជា​ហេតុនាំឱ្យ​យើង​បាន​សហការ​​គ្នា​ឡើង​ដើម្បី​បង្កើត​គេហទំព័រ www.khmerlaws.com ដោយ​ក្នុងនោះ​លោក​បាន​រចនា​គេហទំព័រ​ដល់​ក្រុម​យើងខ្ញុំ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត។ ការសិក្សា ស្រាវជ្រាវ​របស់​យើង​កាន់តែ​មាន​ភាព​រីកចំរើន​ខ្លាំងឡើងៗ ដែល​ធ្វើឱ្យ​សិស្ស និស្សិត​មួយចំនួន​មានការ​កោតសរសើរ និង​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើការ​ជា​ក្រុម ក្នុងការ​ស្វែងរក​ឯក​សារ និង​រក្សាទុក​លើ​គេហទំព័រ ដើម្បី​ចែករំលែក​ដល់​រាស្ត្រប្រជា​ក្នុងប្រទេស​របស់​យើង ។

ឯកសារ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​បណ្តា​ស្ថាប័នជាតិ​​ផ្សេង​ៗ ដូច​ជា​ រដ្ឋសភា ព្រឹទ្យសភា និង​តាម​ក្រសួងផ្សេងៗ។ ជាពិសេស​នោះ គឺ​គេហទំព័រ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា www.bakc.org.kh ដែល​បាន​ផ្សព្វផ្សាយ​ឯកសារ​ច្បាប់​ដល់​មេធាវី តាម​ស្ថាប័ន និង​អង្គការផ្សេងៗ។ ម្យ៉ាង​វិញទៀតក្រុមការងារ​បាន​ស្កេន​ឯកសារ​ដែល​មិន​មាន​តាម​ស្ថាប័ន​ខាង​លើ​យក​មក​ដាក់​បញ្ចូល​នៅ​ក្នុង​គេហទំព័រ​នេះ​ថែម​​ទៀត។

ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការគ្រប់គ្រង​ឯកសារនៅ​លើ​គេហទំព័រ www.khmerlaws.com នេះ ក្រុម​ការងារយើងក៏បាន​​រៀប​ចំឱ្យ​មានការ​ដាក់សញ្ញា​សម្គាល់ នៅ​លើគ្រប់ឯកសារ ដែល​បានសរសេរ​ជា​ភាសាអង់គ្លេស​ថា "Downloaded from http://wwww.khmerlaws.com" ការ​សរសេរ ឃ្លានេះ​មិនមែន​មានន័យថា ក្រុម​ការងារ​យើងជាអ្នក​បង្កើត ឬ ផលិត ឬ អនុម័ត ឬ ជាកម្មសិទ្ធិនៃ ឯកសារ​ទាំងនោះទេ ពោល​គ៊គ្រាន់​តែជាការបង្កលក្ខណៈងាយស្រួល​ដល់ការ​គ្រប់គ្រង​តែប៉ុណ្ណោះ។

ជា​ចុងក្រោយ​ក្រុមការងារ​យើងខ្ញុំ​សូម​អភ័យទោស ចំពោះ​កំ​ហុង​ឆ្គងផ្សេងៗ នេះ​គ្រាន់តែ​ជាការ​ចែករំលែក​ផ្នែក​ឯកសារ​ច្បាប់​ដល់​សិស្ស និស្សិត​ដែលមាន​បំណង​ចង់​សិក្សា​រៀនសូត្រ​អំពី​វិ​ស្ស័​យ​ច្បាប់​តែប៉ុណ្ណោះ ។ ប្រសិន​មានការ​ឆ្គាំឆ្គងផ្សេងៗសូម​​ទាក់ទង​ក្រុម​ការងាររបស់​យើង​ខ្ញុំ។ សូម​អរគុណ!

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 92នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ273
ម្សិល​មិញ581
សប្តាហ៍នេះ1396
ខែនេះ10569
សរុប1013674