ឯកសារដែលមានក្នុងគេហទំព័រ http://www.khmerlaws.com អ្នកស្រាវជ្រាវ និង សាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ ក្រុម​ការងារ khmerlaws.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំគ្មានគោលដៅធ្វើអាជីវកម្មឡើយ។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕

កម្មវិធីអបអរខួប ៥ ឆ្នាំ នៃការចុះបញ្ជីសមាគម និងកិច្ចពិភាក្សាតទល់ច្បាប់

ដើម្បីអបអរសាទរគម្រប់ខួបអនុស្សាវរិយ៍ ០៥ (ប្រាំ) ឆ្នាំ នៃការចុះបញ្ជី សមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ នៅក្រសួងមហាផ្ទៃ សមាគមមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ  លោក លោកស្រី អ្នកនាង កញ្ញា និស្សិត និងសាធារណ:ជនទាំងអស់ ឲ្យបានជ្រាបថា សមាគមនឹងរៀបចំ កិច្ចពិភាក្សាតទល់ច្បាប់ (LAW DEBATE) ក្រោមប្រធានបទស្តីពី “តើសហព័ទ្ធម្ខាង អាចទាមទារសំណង​ពីតតិយជន​ដែល​ផិត​ជាមួយ​នឹង​សហព័ទ្ធម្ខាងទៀត​បាន​ដែរឬទេ?”  ដែលនឹងប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-ជប៉ុន (​CJCC) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២ រសៀល។

កិច្ចពិភាក្សានេះ នឹងត្រូវចូលរួមវាយតម្លៃដោយគណ:កម្មការចំនួន ០៥ រូប ដែលសុទ្ធសឹងជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំទាក់ទងនឹងវិស័យច្បាប់។

ក្នុងឱកាសនេះផងដែរ អ្នកចូលរួមទាំងអស់ អាចនឹងទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធរបៀបរបបនៃកិច្ចពិភាក្សា បច្ចេក​ទេសនៃការបកស្រាយច្បាប់ បច្ចេកទេសនៃការចោទសំណួរ បច្ចេកទេសនៃការធ្វើសេចក្តីសន្និដ្ឋាន ព្រមទាំង​មតិយោបល​ល្អៗពីគណ:កម្មការទាំង ០៥ រូប។


 

ស្វែងរក

បទដ្ឋានគតិយុត្ត ១៩៩៣-បច្ចុប្បន្ន

អ្នក​កំពុង​ទស្សនា

យើង​មាន ភ្ញៀវ 124នាក់ និង គ្មាន​សមាជិក លើ​បណ្ដាញ

ស្ថិតិ​អ្នក​ទស្សនា

ថ្ងៃ​នេះ89
ម្សិល​មិញ591
សប្តាហ៍នេះ89
ខែនេះ11042
សរុប925103